ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្នាក់ការគណ:អ៊ីម៉ាំខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ​ នៅព្រឹកថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ឧកញ៉ា​ អូស្មាន​ ហាស្សា​ន់​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្នាក់ការគណ:អ៊ីម៉ាំខេត្តកំពង់ឆ្នាំង​ ស្ថិតក្នុងភូមិព្រៃពិស​ ឃុំច្រេស​ ស្រុកកំពង់ត្រឡាច​។

ពិធីនេះ​ ក៏មានការអញ្ជើញចូលរួមពីសំណាក់​លោកឧកញ៉ា​ សុះ​ កំរី​ ចាងហ្វាងនៃគណ:ដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា​ ឯកឧត្តម​ ហ្សាការីយ៉ា​ អាដាម​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ ឯកឧត្តម​ លោកជំទាវ​ យុវជន​ យុវនារី​ និង​ បងប្អូនប្រជាពលរដ្ឋ​ ជាច្រើនកុះករ។

អាគារស្នាក់ការគណ:អ៊ីម៉ាំនេះ​ ចំណាយថវិកាចំនួន​ ១៣​ ១២១​ ដល្លា​ ទទួលបានពីបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាមក្នុងខេត្តកំពង់ឆ្នាំង​ សប្បុរសជនក្នុង​ និង​ ក្រៅប្រទេស។