ប្រតិភូរដ្ឋមន្រ្តីបរិស្ថានអាស៊ាន​ បានអញ្ជើញដល់ខេត្តសៀមរាប​ ជាបន្តបន្ទាប់


សៀមរាប: នៅរសៀលថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំមន្ត្រីក្រសួងបរិស្ថាន ដើម្បីទទួលគណៈប្រតិភូប្រទេសប្រ៊ុយណេ ដឹកនាំដោយ ឯកឧត្តម DATO SERI SETIA JR. A WANG HAJI SUHAIMI BIN HAJI GHAFAR រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ប្រទេសប្រ៊ុយណេ នៅឯព្រលានយន្តហោះអន្តរជាតិសៀមរាប ។ ឯកឧត្ដម អ៊ាង សុផល្លែត បានបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូរដ្ឋមន្រ្តីបរិស្ថានអាស៊ាន ដែលអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់មក នៅថ្ងៃដដែល ឯកឧត្ដម អ៊ាង សុផល្លែត បានទទួលគណ:ប្រតិភូសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយ ឯកឧត្តម Ye Myint Swe អនុរដ្ឋមន្រ្តីក្រសួងអភិរក្សធនធានធម្មជាតិ និងបរិស្ថានសហភាពមីយ៉ាន់ម៉ា នៅឯព្រលានយន្តហោះអន្តរជាតិសៀមរាប ។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី15រដ្ធមន្រ្តីបរិស្ថានអាស៊ាន ចាប់ពីថ្ងៃទី7ដល់ថ្ងៃទី11ខែតុលា ឆ្នាំ2019 នៅលើទឹកដីអង្គរ ខេត្តសៀមរាប។

នៅក្នុងកិច្ចប្រជុំលើកទី15​ រដ្ឋមន្រ្តីបរិស្ថានASEAN នៅឆ្នាំនេះនឹងពិនិត្យពិភាក្សាលើកិច្ចការសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធការបំពុលអ័ពឆ្លងដែន និរន្ត៍ភាពបរិស្ថានទីក្រុង ការអភិរក្សជីវ:ចម្រុះ​ ការប្រែប្រួលអាកាសធាតុ បរិស្ថានតំបន់ឆ្នេរសមុទ្រ ការគ្រប់គ្រងធនធានទឹក និងឯសារសំខាន់ៗមួយចំនួនទៀត ដែលនឹងត្រូវអនុមត័ក្នុងកិច្ចប្រជុំនេះ។