ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​បន្ត​ដឹកនាំ​សហការី​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ភូមិ​ សង្កាត់​ នាយ​ប៉ុស្តរដ្ឋបាល​សង្កាត់​ បាន​ទៅ​សំណេះសំណាល​សាកសួរ​សុខទុក្ខ​អតីត​យុទ្ធ​ជន


ល្ងាច​ថ្ងៃ​អាទិត្យ​ទី​០៦ខែតុលា​ ឆ្នាំ​២០១៩​ ៖ ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាន​បន្ត​ដឹកនាំ​សហការី​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ភូមិ​ សង្កាត់​ នាយ​ប៉ុស្តរដ្ឋបាល​សង្កាត់​ បាន​ទៅ​សំណេះសំណាល​សាកសួរ​សុខទុក្ខ​អតីត​យុទ្ធ​ជន​ នៅ​ភូមិ​ព្រៃ​តាហ៊ូ​ សង្កាត់​ព្រៃ​តាហ៊ូ​ ក្រុងស្ទឹងសែន​ ខេត្ត​កំពង់ធំ​ ។

លោក​តែម​ សឿន​ អាយុ​៤៤​ ឆ្នំា​ ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ឆ្នាំ​១៩៩៣​ នៅ​អង្គភាព​វរសេនាតូចលេខ​២​ ចាស់​ នៃ​អង្គភាព​យោធា​ខេត្ត​កំពង់​ធំ​ ហើយ​បាន​សម្រាកពីជួរតងទ័ពនៅឆ្នាំ១៩៩៧​ ដោយ​មាន​ជំងឺ​ ។

លោក​តែម​ សឿន​ មាន​ភរិយា​ឈ្មោះ​អុល​ ស្រី​ណាក់​ អាយុ​ ៣៥​ ឆ្នំា​ មាន​កូន​ចំនួន​២នាក់​ នៅ​ក្នុង​បន្ទុក​ ។
បច្ចុប្បន្ន​ស្វាមី​ និង​ភរិយា​ ប្រកបមុខរបរ​ជាកម្មករសំណង់​ តែ​រយៈពេល​បី​ខែ​មកនេះ​ លោក​តែម​ សឿន​ ជាស្វាមី​មាន​ជំងឺ​ជា​ទម្ងន់​ត្រូវ​ទៅ​សម្រាកនៅមន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​ ទុក​ឲ្យ​ភរិយា​ធ្វើ​កម្មករ​សំណង់​ផង​ ដេីម្បី​បាន​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត​ ព្រមទាំង​កូន​រៀន​សូត្រ​ និង​មេីល​ស្វាមី​ដែល​មាន​ជំងឺ​នៅ​ភ្នំពេញ​ផង​ ។

ក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ បាន​នាំយក​នូវ​អំណោយ​របស់​ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​បណ្ឌិត​ហ៊ុន​ ម៉ាណែត​ អគ្គ​លេខាធិការ​រង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ទៅ​ផ្តល់​ជូន​គាត់​មាន​អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​ មីម៉ាម៉ា​ចំនួន​២កេស​ ទឹក​ត្រី​ទឹក​សុីអុីវ​ចំនូន​២យួរ​ និង​ថវិកា​ចំនួន​១៥០​ ,០០០​ រៀល​ ។