ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧
លោក ម៉ននី បណ្ឌិត អភិបាលនៃគណ:អភិបាលស្រុកស៊ីធរកណ្ដាល បានអញ្ចើញជាគណ:អធិបតីក្នុងពិធីប្រកាស និងទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សាឃុំ និងជំទប់ទី២ នៃឃុំព្នៅទី២ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
ដោយបានធ្វើការប្ដូរពីលោក ចឹម បូរ៉ា មូលហេតុទទួលមរណភាព មកលោកស្រី ចិន សាំង ជាជំទប់ទី២ និងបានទទួលស្គាល់លោកស្រី ចាន់ គ្រីម មកជំនួសលោកស្រី ចិន សាំង ជាសមាជិកក្រុមប្រឹក្សាឃុំព្នៅទី២ ។
ដោយមានការចូលរួមពី លោកស៊ាន ចិន្តា អភិបាលរងស្រុក មន្ត្រីសាលាស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងលោកមេប៉ុស្ដី។
លោកអភិបាលស្រុក ៈ មានមតិផ្ដាំផ្ញើដល់ក្រុមប្រឹក្សាឃុំថ្មីដែលកាន់តំណែងដូចខាងក្រោម ៈ
+ សូមឲ្យរដ្ឋបាលឃុំធ្វើការយកចិត្តទុកដាក់ចំពោះផ្ដល់សេវាជូនប្រជាពលរដ្ឋ ពិសេសបញ្ហាអត្រានុកូលដ្ឋាន ទាន់ពេលវេលា ច្បាស់លាស់ រួសរាយរាក់ទាក់
+ សូមឲ្យរដ្ឋបាលឃុំមានកិច្ចសហការគ្នា ក្នុងការបំពេញការងារផ្សេងៗ ក៏ដូចជាការបម្រើសេវាជូនប្រជាពលរដ្ឋ
-ព្យាយាមក្នុងការដោះស្រាយទំនាស់ ដែលប្រជាពលរដ្ឋបានប្ដឹងឲ្យអស់ពីលទ្ធភាព
-និងសូមឲ្យរដ្ឋបាលឃុំយកចិត្តទុកដាក់ និងពិនិត្យឲ្យបានច្បាស់មុននឹងចុះហត្ថលេខាលើលិខិតស្នាមផ្សេងៗ…..