ឯកឧត្តម អ៊ី ឈាន ដឹកនាំប្រជុំផ្លាស់ប្តូរបទពិសោធន៍នៃការធ្វើសន្និបាតបូកសរុបការងារ៥ឆ្នាំ


ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧  ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានដឹកនាំប្រជុំដកពិសោធន៏ស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្វះខាត នៃការធ្វើសន្និបាតបូកសរុបការងារ៥ឆ្នាំ២០១២-២០១៧ និងលើកទិសដៅការងារ៥ឆ្នាំបន្តរបស់គណៈកម្មាធិការគណបក្សឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងសង្កាត់ទួលល្វាក្រុងប៉ៃលិន ដែលបានដំណើរការធ្វើសន្និបាតរបស់ខ្លួនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ។ កិច្ចប្រជុំទទួលបានលទ្ឋផលជាវិជ្ជមាន ដោយបានរកឃើញមូលដ្ឋានគន្លឹះល្អជាច្រើន សំរាប់ធ្វើជាបទពិសោធន៏ដល់ឃុំ/សង្កាត់ចំនួន៦ទៀតដែលនឹងត្រូវដំណើរការធ្វើសន្និបាតបូកសរុបការងារ៥ឆ្នាំកន្លងទៅរបស់ខ្លួនជាបន្តបន្ទាប់ក្នុងខែមករាឆ្នាំ២០១៧នេៈ ។