ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម​ បានចុះត្រួតពិនិត្យថែទាំ និងជួសជុលស្ថានីយជលសាស្រ្ត ស្វ័យប្រវត្តិចំនួន ០៥ស្ថានីយ ​


នៅថៃ្ងចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩​​ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម​ បានចុះត្រួតពិនិត្យថែទាំ និងជួសជុលស្ថានីយជលសាស្រ្ត ស្វ័យប្រវត្តិចំនួន ០៥ស្ថានីយ ​ ដែលមានស្ថានីយព្រែកជីក ស្ថានីយសំឡូត ស្ថានីយក្រញូង ស្ថានីយកង្ហត និងស្ថានីយក្តុលលើ ស្ថិតនៅខេត្តបាត់ដំបង។
ក្រុមការងារបាន ៖
– ទាញយកទិន្នន័យពីស្ថានីយដើម្បីបំពេញទិន្នន័យដែលបាត់បង់នៅក្នុងserver database ដែលបណ្តាលមកពីការបញ្ជូនទិន្នន័យពីស្ថានីយមានការរអាក់រអូលកន្លងមក
– ធ្វើ Calibration កម្ពស់ទឹកវាស់ដោយឧបករណ៍ទៅតាមកម្ពស់ទឹកជាក់ស្ដែង
– ធ្វើការផ្លាស់ប្តូរអាគុយដើម្បីផ្ដល់ថាមពលគ្រប់គ្រាន់ដល់ឧបករណ៍
– ត្រួតពិនិត្យសុក្រិតភាពទិន្នន័យដែលវាស់ដោយឧបករណ៍គ្រប់ប៉ារ៉ាមែត្រទាំងអស់
– សម្អាតឧបករណ៍វាស់កម្រិតទឹកភ្លៀង និងផ្ទាំង Solar
-​ សម្អាតទីធ្លាជុំវិញស្ថានីយផងដែរ។