ឯកឧត្តម សុខ ឥសាន “ ប្រជាពលរដ្ឋឆ្ងល់ថា អ្នកវិភាគត្រូវបាន តែងតាំងជាផ្លូវការពីស្ថាប័នណា


ភ្នំពេញ ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានលើកជាសំណួរ ហាក់មានការងើយឆ្ងល់ថា តើអ្នកវិភាពត្រូវបានតែងតាំង ចេញពីស្ថាប័នណា ឬក៏ជាការលើកបន្តុបខ្លួនឯង។

តាមរយៈបណ្តាញសង្គមតេឡេក្រាម នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម សុខ ឥសាន “ ប្រជាពលរដ្ឋឆ្ងល់ថា អ្នកវិភាគត្រូវបាន តែងតាំងជាផ្លូវការពីស្ថាប័នណា បានជាមានលេចចេញព្រោងព្រាត មានទាំងវ័យចាស់ និងវ័យក្មេង ។ ប្រហែលជាលើកបន្តុបខ្លួនឯងទេដឹង? ។

ឯកឧត្តមថា មានមតិមួយចំនួនលើកឡើងថា អ្នកវិភាគនិយាយ គឺជាសិទ្ធិបញ្ចេញមតិ ចុះនាយករដ្ឋមន្ត្រី ដែលជាពលរដ្ឋម្នាក់ដែរ គ្មានសិទ្ធិបញ្ចេញមតិទេឬ ?

កាលពីថ្ងៃ៧ តុលា សម្តេចតេជោ បានថ្លែងការស្តីបន្ទោសចំៗ ទៅលើលោក មាស នី និងលោក ឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគ ស្ថានការណ៍នយោបាយទូទៅ នៅកម្ពុជាថា វិភាគនៅមានកម្រិត និងអន់បំផុត មិនស្មើបានពាក់កណ្តាល នៃការវិភាគរបស់លោក ជេម សុខ និងលោករដ្ឋមន្រ្តីអប់រំ ហង់ ជួនណារ៉ុនផង៕