ថ្ងៃចន្ទ ៩ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ក្រោយពីបានសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំអណ្ដូងទឹកមួយមក លោកអភិបាលស្រុក បានឆ្លៀតពេលចុះសួរសុខទុក្ខ លោកគ្រូដែលបានរងគ្រោះដោយសារពស់ចឹក កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយពាំនាំការសួរសុខទុក្ខពីលោកជំទាវមិថុនាភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុង ដែលបានផ្ញើថវិកាជូនលោកគ្រូសម្រាប់ប្រើប្រាស់នៃការព្យាបាល ។ ស្ថានភាពជំងឺរបស់លោកគ្រូមានភាព ល្អប្រសើរបាន 80 ភាគរយ ស្ថានភាពសុខភាពរបស់លោកគ្រូមានការល្អប្រសើរហើយ នៅតែរងចាំមើលសាច់ដែលរលួយដែលត្រូវពស់ចឹកនោះ ប៉ុន្មានថ្ងៃទៀតទើបទទួលបានលទ្ធផល 100% ។