លោកជំទាវ ឃឹម ចំរើន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយវិទ្យាស្ថានកូរ៉េ


គណៈប្រតិភូនៃក្រសួងកិច្ចការនារីចំនួន ១៥រូប ដឹកនាំដោយលោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី ដើម្បីចូលរួមសិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីគោលនយោបាយសមភាពយេនឌ័រ ដែលរៀបចំដោយ វិទ្យាស្ថានកូរ៉េ ដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងការអប់រំ ។
នៅក្នុងឱកាសនោះដែរ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ ឃឹម ចំរើន តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវរដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយវិទ្យាស្ថានកូរ៉េ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការអប់រំ ដែលមានលោកស្រី Yoon Kyeong Nah នាយិការរបស់ វិទ្យាស្ថានកូរ៉េ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការអប់រំ នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉ ។
អនុស្សរណៈនៃការយោគយល់គ្នានេះនឹងមានសុពលភាពរយៈពេល ១០ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ​ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិរវាងស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍន៍សមត្ថភាពរបស់ស្រ្តី។