ពិធីប្រកាសតែងតាំងប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តព្រះសីហនុ


នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះ សីហនុ ប្រារព្ធ ពិធីប្រកាស តែង តាំងផ្ទេរ មុខ តំណែងប្រធាន មន្ទីរថ្មី ជំនួសប្រធានមន្ទីរចាស់ដែលត្រូវបាន ផ្ទេរភារកិច្ចទៅ បម្រើការងារនៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិម្បទា ក្រោមអធិបតីភាពឯកឧត្តម វង្ស សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។

យោងតាមសេចក្ដីសម្រេចរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្រេចតែងតាំង លោក សម សភា ជាប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទាខេត្តព្រះសីហនុ ជំនួសលោក សេង សុវណ្ណ ប្រធានមន្ទីរចាស់ ដែលត្រូវទៅបម្រើការងារនៅក្រសួងសង្គមកិច្ចអតី តយុទ្ធជន និងនីតិយុវសម្បទា ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការតែងតាំងចូលកាន់មុខតំណែង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត គឺជាការយកចិត្តទុកដាក់ខ្ពស់ ពីសំណាកថ្នាក់ដឹកនាំក្រសួង ដែលជានិច្ចកាល គិតគូរពង្រឹងកែលម្អចនាសម្ព័ន្ធបណ្តាញក្រោមឱវាទ និងលើកទឹកចិត្តបំពេញបន្ថែម នូវគុណភាព គុណធម៌ និងសម្រូលនូវប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការ ទទួល ខុសត្រូវចំពោះភារកិច្ចរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការ ក្នុងការបម្រើការងារជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ពិសេសការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅនូវយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ អាណត្តិទី៥ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ។

ឯកឧត្តម វង្ស សូត្រ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទាខេត្តព្រះសីហនុ បានខិតខំបំពេញការងារ ភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អ ប្រសើរ ដោយមានការទំនាក់ទំនងសហប្រតិបត្តិការជាមួយមន្ទីរ អង្គភាពពាក់ពន្ធ ដៃគូរអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ គ្រប់ប្រភេទក្នុងសង្គម ពិសេសកុមារកំព្រា កុមារងាយរងគ្រោះ ស្ត្រីមេ ម៉ាយ ចាស់ជរា ជនពិការ អតីតយុទ្ធជននិងអតីតមន្ត្រីរាជការស៊ីវិលក្នុងខេត្ត។

ឯកឧត្តម វង្ស សូត្រ បានផ្ដាំផ្ញើប្រធានមន្ទីរដែលតែងតាំងថ្មី ត្រូវខិតខំបំពេញការងារដឹកនាំអង្គភាព ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា បន្តរក្សាប្រពៃណី សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការជិតស្និទ្ធរវាងមន្ត្រីរាជការ ក្នុងអង្គភាព ក៏ដូចជាបណ្តាស្ថាប័ន មន្ទីរ អង្គភាព សង្គមស៊ីវិល ក្នុងការងារអនុវត្តន៍ការងារស្នូលរបស់ខ្លួន និងអនុវត្តន៍តាមគោលការណ៍ ណែនាំរបស់ក្រសួង ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕