ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម​ បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ ចុះត្រួតពិនិត្យថែទាំ និងជួសជុលស្ថានីយជលសាស្រ្តស្វ័យប្រវត្តិចំនួន ០៣ស្ថានីយ​


ថៃ្ងពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩​​ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម​ បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ ចុះត្រួតពិនិត្យថែទាំ និងជួសជុលស្ថានីយជលសាស្រ្តស្វ័យប្រវត្តិចំនួន ០៣ស្ថានីយ​ ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ រួមមាន ស្ថានីយក្រសាំង ស្ថានីយស្រែងលើ និងស្ថានីយអូរស្វាយ ។
ក្រុមការងារបាន ៖
– ទាញយកទិន្នន័យពីស្ថានីយដើម្បីបំពេញបន្ថែមក្នុងម៉ាសុីនកុំព្យូទ័រផ្ទុកទិន្នន័យ
– ធ្វើ Calibration ឧបករណ៍វាស់កម្ពស់ទឹកដើម្បីឲ្យត្រូវទៅតាមក្ដារម៉ែត្រ
– លាងសម្អាតក្តារម៉ែត្រដើម្បីងាយស្រួលក្នុងការពិនិត្យមើលកម្ពស់ទឹក
– សម្អាតទីធ្លាជុំវិញស្ថានីយ។