នៅវេលាម៉ោង១៥:៣០នាទីរសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៧ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអញ្ជើញជាអធិបតីក្នុងកម្មវិធីថ្វាយព្រះសុគន្ធវារី ថ្វាយជូនសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុគំរប់ ៨៥ យាងចូល ៨៦ព្រះវស្សា នាវត្តឧណ្ណាឡោម រាជធានីភ្នំពេញ។