ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលហ្វឹកហ្វឺនតេក្វាន់ដូដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា (KOICA) នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយឯកឧត្ដម KIM WEON JIN ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលហ្វឹកហ្វឺនតេក្វាន់ដូដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា (KOICA)នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។

សាលហ្វឹកហាត់តេក្វាន់ដូមានទំហំ ១២មx ២៧ម ចំណាយថវិកាសរុបចំនួន ៧១ ០៧៥ ដុល្លារ ដែលជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា (KOICA) នេះ ពិតជាបានរួមចំណែកការអភិវឌ្ឍន៍នូវប្រភេទកីឡាតេក្វាន់ដូឱ្យរីកចម្រើនថែមទៀត ព្រោះថាប្អូនៗដែលជាគរុសិស្ស ក្រោយពេលទទួលបានចំណេះដឹងពីទីនេះគឺជាអ្នកយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តនៅពេលដែលប្អូនៗចេញទៅបម្រើការងារនៅតាមសាលារៀននានានៅទូទាំងប្រទេស ។