សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល សង្កាត់ ខណ្ឌ ឆ្នាំ ( ២០២០~២០២២)


គម្រោងថ្នាក់ខណ្ឌស្នើឡើង៧៨គម្រោង ត្រូវបានគាំទ្រ៧៧គម្រោង ស្មើនឹង៩៩% សម្រាប់ផ្នែកសង្គមកិច្ច សេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន រដ្ឋបាល និងសន្តិសុខ ខណៈពេលដែលគម្រោងថ្នាក់សង្កា់ត់ទាំង៧ ស្នើឡើង២៩៣គម្រោង ត្រូវបានទទួលការគាំទ្រ ៤២៥គម្រោង ស្មើនឹង១៤៥% នេះជាលទ្ធផល ដែលរដ្ឋបាលខណ្ឌ បឹងកេងកង បានរៀបចំសិក្ខាសាលាសមាហរណកម្ម
កម្មវិធីវិនិយោគបីឆ្នាំរំកិល សង្កាត់ ខណ្ឌ ឆ្នាំ ( ២០២០~២០២២) នាព្រឹកថ្ងែ ពុធ ៣រោច ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៩ ក្រោមអធិបតិភាព ឯកឧត្តម ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងវត្តមានចូលរួមពីលោក លោកស្រី ក្រុមប្រឹក្សាខណ្ឌបឹងកេងកង គណៈអភិបាលខណ្ឌបឹងកេងកង មន្ទីរ អង្គភាព ជំនាញ អង្គការសប្បុរសជន ការិយាល័យចំណុះ~ជំនាញជុំវិញរដ្ឋបាលខណ្ឌនិង សង្កាត់ទាំង០៧ ។