សន្និបាតបូកសរុបសមិទ្ធផលការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅការងារអនុវត្តបន្ត៥ឆ្នាំ សម្រាប់អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន


នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីអង្គសន្និបាតបូកសរុបសមិទ្ធផលការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅការងារអនុវត្តបន្ត៥ឆ្នាំ សម្រាប់អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ដោយក្នុងអង្គសន្និបាតមានសមាជិក សមាជិកាចូលរួមសរុបចំនួនប្រមាណជាង៤០០នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន បានសំដែងការរីករាយ និងអបអរសាទរ ចំពោះ សមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋទាំងអស់ សម្រាប់៣អាណត្តិ នៃក្រុមប្រឹក្សាឃុំស្ទឹងត្រង់កន្លងមក គឺគណបក្សប្រជាជនកម្ពុជា បានបន្តអភិវឌ្ឍន៍មូលដ្ឋានមានការរីកចម្រើនជាដំណាក់កាលៗ ដែលពីមុនក្នុងឃុំស្ទឹងត្រង់ជាតំបន់សមរភូមិដ៏ក្តៅគគុក សំបូរទៅដោយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីនរាប់មិនអស់ គឺមិនមានអ្វីទាល់តែសោះ តែបច្ចុប្បន្នតាមរយៈគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើការអភិវឌ្ឍន៍ឃុំ មានហេដ្ឋារច្ចនាសម្ព័ន្ធខ្វាត់ខ្វែងដូចជាផ្លូវថ្នល់ជនបទ សាលារៀន វត្តអារាម មណ្ឌលសុខភាព ទីផ្សារ តំបន់រដ្ឋបាល ស្រះទឹក អណ្តូងទឹក ភ្លើងអគ្គីសនី ម៉ាស៊ីកិនស្រូវ ឡសំងួតពោតដំឡូង… គួរជាទីមោទនៈ សម្រាប់ប្រជាជនក្នុងមូលដ្ឋានផ្ទាល់ ។

ហើយសម្រាប់អាណត្តិទី៤ នៃក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧-២០២២ គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវផែនការ និង គោលនយោបាយ ដើម្បីឆ្ពោះទៅការអភិឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យ ដើម្បីបង្កើតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទ និងទីប្រជុំជនក្នុងឃុំបន្តទៀត ដែលមានជាអាដ៍ ៖
– លើកកម្ពស់​ស្ថានភាពសង្គម-សេដ្ឋកិច្ចនៅជនបទ និងទីប្រជុំជន។
– ពង្រឹង និងលើកកម្ពស់សិទ្ធអំណាចសហគមន៍នៅមូលដ្ឋានភូមិ សង្កាត់ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
– បន្តថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រក្សាបានការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរម្មនា។
– បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែខ្លាំងក្លា និងកាន់តែមានប្រសិទ្ធភាព។
– គ្រប់គេហដ្ឋាននៅជនបទមានអគ្គីសនី ទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ គ្រប់ក្រុមគ្រួសារ។
– បន្តលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ និងចាស់ជរា…។

ទាំងនេះជាអ្វីៗ ដែលគណបក្សប្រជាជនបានផ្តល់ជូនប្រជាពលរដ្ឋដោយមិនសន្យា តែបានធ្វើ និងរក្សាជូនប្រជាពលរដ្ឋ ផ្ទុយស្រឡះពីគណបក្សផ្សេងៗ ដែលតែងតែដើរសន្យា តែមិនបានធ្វើអ្វីសោះសម្រាប់ប្រជាជន និងសង្គមជាតិ។

ក្នុងអង្គសន្និបាតក៏មានការបោះឆ្នោតស្ទាបស្ទង់មតិ ជ្រើសរើសបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤បន្តទៀត ដែលនេះបានបង្ហាញពី តម្លាភាព សមភាព យុត្តិធម៌ និងប្រជាធិបតេយ្យ របស់គណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកា និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ផងដែរ។