ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះធេី្វការងារជួសជុលកែលម្អ និងថែទាំប្រចាំនៅប្រព័ន្ធធារាសាស្ត្រ ជាំតាហុឹង


នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះធេី្វការងារជួសជុលកែលម្អ និងថែទាំប្រចាំនៅប្រព័ន្ធធារាសាស្ត្រ ជាំតាហុឹង មានទីតាំងស្ថិតក្នុងឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ ប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា និងស្រូវប្រាំង ចំនួន ៥.១៧០ហិកតា ។