ប្រជាពលរដ្ឋភូមិវាលពោធិ៍ ភូមិវាលធំ​ និងភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចិត្តសប្បាយរីករាយយ៉ាងក្រៃលែង ដោយទទួលបានការចែកវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)លេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃសុក្រ ៥ រោច ខែ អស្សុជ​ ឆ្នាំកុរ​ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៩ ប្រជាពលរដ្ឋភូមិវាលពោធិ៍ ភូមិវាលធំ​ និងភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន៧១២គ្រួសារ ស្មេីនឹង៩១៩ក្បាលដី មានចិត្តសប្បាយរីករាយយ៉ាងក្រៃលែង ដោយទទួលបានការចែកវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)លេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជេីញចូលរួមពីឯកឧត្តមប្រធាន អនុប្រធានក្រុម ការងារចុះជួយឃុំ ប្រធានមន្ទីរអង្គ ភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំង មន្ត្រីរាជការជុំវិញស្រុក មេឃុំ ប្រធានភូមិ និងពុកម៉ែបងប្អូនប្រជាពលរដ្ឋ។

ចប់កម្មវិធីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានបន្តដំណេីរចុះត្រួត ពិនិត្យច្រកតំបន់អានសេះ និងការជួសជុលរូបសំណាក់លោកតាអ៊ុំទៀត ផង។