(ភ្នំពេញ)៖ អតីតតំណាងរាស្ត្រគណបក្សប្រឆាំងលោក អេង ឆៃអ៊ាង ដែលជាដៃស្តាំរបស់ទណ្ឌិត សម រង្ស៊ី បានថតរូបនៅលើយន្តហោះនៅក្បែរបង្គន់បន្ទប់ទឹកយន្តហោះហើយឃើញបង្ហោះអួតគេឯង។ គេឆ្ងល់! តើ អេង ឆៃអ៊ាង ថតរូបនោះ យកទៅធ្វើអីគេ? តើ អេង ឆៃអ៊ាង បង្ហោះរូបថតនោះ ដើម្បីតែបោកគេរៃលុយគ្រាន់ស៊ីបាយ ឬក៏ដើម្បីរៃអង្គាសយកលុយចូលកាស៊ីណូលេងល្បែង?
មហាជនឆ្ងល់ ជាសំណួរដូចតទៅ៖
⁃ គ្រាន់តែអង្គុយស៊ីបាយតាមហាងបង្ហោះរូប តើស្នេហាជាតិដែរ?
⁃ គ្រាន់តែអង្គុយជិះយន្តហោះ នៅជិតបង្គន់ តើស្នេហាជាតិដែរ?
⁃ គ្រាន់តែចូលលេងល្បែង តើស្នេហាជាតិដែរ?
⁃ គ្រាន់តែរៃលុយគេយកទៅចាយ ស្នេហាជាតិដែរ? វាមិនដែល!
⁃ គ្រាន់តែបោកលុយគេយកទៅធ្វើបាតុកម្ម តើស្នេហាជាតិ ដែរទេ? វាមិនដែល!
⁃ ហើយវារឹតតែមិនដែលឮទៅទៀត បើបក្ស ១ ប៉ុន្តែបែកគ្នាជា២ ជា៣ ទៅ៤ ក្រុមទៅហើយ។ តើនេះស្នេហាជាតិដែរ?
⁃ វាមិនដែលគ្រាន់រត់ចោលស្រុក ហើយថាស្នេហាជាតិដែរ? វាមិនដែល!
⁃ ឱនក្បាលបម្រើបរទេសត្រឹកៗតាមបរទេស តើនេះស្នេហាជាតិដែរ? វាមិនដែល!
⁃ បោកប្រាស់សកម្មជនស្លូតត្រង់ ឲ្យទៅងាប់ទៅជាប់គុកជំនួសខ្លួន ហើយថានេះស្នេហាជាតិដែរ? វាមិនដែល!
⁃ បើរាប់ពីចំណុចចោលម្សៀត គឺទាន់អស់ទេ។
ប៉ុន្តែសរុបចុងក្រោយ៖ វាក៏មិនដែល ដែរទេដែល អេង ឆៃអ៊ាង សុខចិត្តងាប់ខ្លួនឯង ដើម្បីស្នេហាជាតិនោះ! តែបើភាសាញុះញង់ឲ្យគេជាប់គុកជំនួស នោះជាជំនាញផ្តាច់មុខរបស់ក្រុមប្រឆាំងផ្កាប់មុខដែលមាន អេង ឆៃអ៊ាង ម្នាក់ដែរ។ អេង ឆៃអ៊ាង សូមចងចាំថា៖ បុណ្យបារមីប្រទេសកម្ពុជាស័ក្តសិទ្ធណាស់! បើបុណ្យមិនដល់ កុំប្រមាថ ប្រយ័ត្នជ្រុះសក់ ហើយចូលគុកគ្មានថ្ងៃចេញ៕