ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសពិធីប្រគល់សញ្ញាបត្រជូននិស្សិត មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) ជាង៤ពាន់នាក់


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូននិស្សិតជាង៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) បានបញ្ចប់ការសិក្សារបស់ពួកគេដោយជោគជ័យ បន្ទាប់ពីបានជម្នះការលំបាកជាច្រើនឆ្នាំលើវិថី នៃការសិក្សានេះ។ ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានភាពសប្បាយរីករាយដែលបានអញ្ជើញចែកសញ្ញាបត្រជាថ្មីម្តងទៀតជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ។

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកនិស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់សង្គមកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែចងចាំចំពោះការលំបាករបស់យុវជនសម័យមុន ដែលបាត់បង់ឱកាសការសិក្សាដោយសារតែភ្លើងសង្គ្រាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យអប់រំកម្ពុជា បានចាប់ផ្តើមឡើងវិញនៅឆ្នាំ១៩៧៩ ជាមួយស្ថានភាពដ៏លំបាកបំផុត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាំងវិស័យរដ្ឋ និងឯកជននាពេលបច្ចុប្បន្ន សុទ្ធតែត្រូវការធនធានមនុស្សដែលមានចំណេះដឹងច្បាស់លាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទើបទាត់ចោលសំណើរបស់ក្រសួងសុខាភិបាល ដែលស្នើឱ្យមានការត្រួតពិនិត្យសុខភាពបេក្ខជនមុនប្រលងចូលបម្រើការងារ។

* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសំណើរបស់ក្រសួងសុខាភិបាលស្នើសុំដើម្បីត្រួតពិនិត្យសុខភាពបេក្ខជនមុនប្រលងចូលបម្រើការងាររដ្ឋ គឺជាការបង្កើតវិធីសម្រាប់រកលុយពីបេក្ខជន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃសុក្រ ទី២៥ ខែតុលា គណៈរដ្ឋមន្ត្រីនឹងឆ្លងច្បាប់គ្រប់គ្រងថវិកា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅគ្រប់គ្រងរាជរដ្ឋាភិបាល គឺមិនយកពន្ធលើដីស្រែរបស់កសិករ និងពន្ធបៀវត្សរ៍អប្បបរិមានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាជាតិក្នុងវិស័យអប់រំ និងក្រសួងសុខាភិបាល នឹងដំឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងវិស័យអប់រំ និងសុខាភិបាលឱ្យកាន់តែប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពណាស់សម្រាប់វឌ្ឍនភាពលើវិស័យអប់រំនៅកម្ពុជា ព្រមទាំងសាកលវិទ្យាល័យនានាផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំសិក្សាថ្មីនេះ សម្តេចទទួលបានអាហារូបករណ៍រហូតដល់ទៅ ៣,៧០៧កន្លែងពីសាកលវិទ្យាល័យនានា។

* សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីរំពឹងថា និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះនឹងប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍របស់សង្គមជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានបន្តលើកឡើងថា សម្តេចត្រៀមទិញយន្តហោះស៊ើបការណ៍ L39 ពីប្រទេសឆែក។ បើតាមសម្តេចតេជោ ហ៊ុន សែន យន្តហោះនេះ អាចចូលរួមក្នុងប្រតិបត្តិការទឹកជំនន់ និងភ្លើងឆេះជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវការទិញរថយន្ត ៤៥០គ្រឿង ដើម្បីបម្រើឱ្យការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាំងបារាំង អាល្លឺងម៉ង់ និងសហគមន៍អន្តរជាតិ បានបង្ហាញការប្តេជ្ញាចិត្តរកស៊ីជាមួយកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃស្អែកសម្តេចនឹងជួបជាមួយទូតជប៉ុន និងទូតអាល្លឺម៉ង់នៅពេលព្រឹក ចំណែកពេលរសៀលជួបជាមួយទូតសហរដ្ឋអាមេរិកថ្មី

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រឆាំងឱ្យចេះទទួលស្គាល់នូវសមត្ថភាពរបស់ខ្លួន។ ប្រទេសជាមិត្តធ្វើការជាមួយរាជរដ្ឋាភិបាល មិនធ្វើការជាមួយក្រុមមនុស្សក្រៅពីរាជរដ្ឋាភិបាលនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុកភ្លេចជង់ តែជង់មិនដែលភ្លេចកុកនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងឲ្យក្រុមមន្រ្តី និងអ្នកនយោបាយ មើលរឿងសាមកុក ដែលកំពុងបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ Fresh News រៀងរាល់រាត្រី ដើម្បីបានដឹងពីយុទ្ធសាស្ត្រ និងល្បិចកិច្ចកលផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀងទីក្រុងប៉ារី ២៣ តុលា ឆ្នាំ១៩៩១ បានបិទបញ្ចប់ក្រោយពេលវត្តមានអ៊ុនតាក់ចេញពីកម្ពុជា ហើយសភាធម្មនុញ្ញ ក្លាយទៅជាសភាជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ព្រះរាជពិធីបុណ្យអ៊ុទូកនៅតែប្រារព្ធធ្វើជាធម្មតា បើទោះបីទឹកទន្លេនៅមុខព្រះបរមរាជវាំងមានកម្រិតទាបក៏ដោយ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យអកអំបុកនៅថ្ងៃទី៩ វិច្ឆិកា ថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងទ័ពខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានហៅការហូបអំបុកនេះថា ជាការហូបអំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅអភិបាលរាជធានីភ្នំពេញ ឱ្យប្រមូលយុវជនចេញប្រតិបត្តិការសំអាតសំរាមក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនស៊ិនទ្រីតែមួយមិនអាចប្រមូលសំរាមនៅភ្នំពេញមានប្រសិទ្ធភាពនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ ប្រតិបត្តិការក្នុងការប្រមូលសំរាមនៅរាជធានីភ្នំពេញ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសដកហូតសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ហើយដាក់ឱ្យដេញថ្លៃជាថ្មី តែត្រូវមានក្រុមហ៊ុនយ៉ាងតិច៣។

* សម្តេចតេជោ ហ៊ុន សែន លើកគំនិតឱ្យសិក្សាធ្វើចំណតរថយន្តសាធារណៈនៅតាមសួនច្បារនានា ដើម្បីសម្រួលការចតរថយន្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើប្រជាពលរដ្ឋហូបហើយមិនបោះពាសវាលពាសកាលមិនធ្វើឱ្យសំរាមរាយប៉ាយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋត្រូវចេះការពាររាជធានីភ្នំពេញរបស់ខ្លួន ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

* សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យសិក្សាបង្កើតរោងចក្រអគ្គិសនីដោយប្លែងពីសំរាម បើទោះថ្លៃបន្តិចក៏រដ្ឋចេញខាតដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កងកម្លាំងសមត្ថកិច្ចបានទទួលបទបញ្ជារួចរាល់ហើយសម្រាប់ជនក្បត់ជាតិ បើដើរចូលកម្ពុជា គឺត្រូវចាប់វាយខ្នោះ។

Advertising