មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការងារជួសជុល និងថែទាំប្រចាំ ប្រព័ន្ធអាងទឹកទំនប់អូរឃ្លៃ


នៅថ្ងៃព្រហស្បតិ៍ ១១រោច​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣​ ត្រូវនឹងថ្ងៃទី​២៤ ខែតុលា​ ឆ្នាំ​២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការងារជួសជុល និងថែទាំប្រចាំ ប្រព័ន្ធអាងទឹកទំនប់អូរឃ្លៃ ស្ថិតក្នុងឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ។ ប្រព័ន្ធអាងទឹកនេះមានទំនប់ប្រវែង ១៥១២ម៉ែត្រ, ប្រឡាយមេ ចំនួន ០៦ខ្សែ ប្រវែង ៥១០៤ម៉ែត្រ, ប្រឡាយរង ០១ខ្សែ ប្រវែង ១៤៨៤ម៉ែត្រ និងផ្លូវលំចូលទៅទំនប់ប្រវែង ៤៧៦ម៉ែត្រ ។ មានលទ្ធភាពស្រោចស្រពផ្ទៃដីវស្សាចំនួន ៦៥០ហិកតា និងប្រាំង ១០០ហិកតា ។