សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដល់អាកាសយានដ្ឋានទីក្រុងហុងកុង


នៅម៉ោងប្រមាណ៩.១០នាទីយប់ម៉ោងនៅរាជធានីភ្នំពេញ​ (​ ម៉ោង១០.១០នាទីយប់​ ម៉ោងនៅហុងកុង​)​​ថ្ងៃទី១៥ ខែ​ ​មករា ឆ្នាំ​២០១៧នេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំគណះ​ប្រតិភូជាន់ខ្ពស់ អញ្ជើញដល់អាកាសយានដ្ឋានហុងកុងប្រកប​ដោយសុវត្ថិភាពហើយ បន្ទាប់ពីបានធ្វើដំណើរតាមជើង​យន្តហោះ​ពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាអស់រយៈ​ពេល​ប្រមាណ​២ម៉ោង ១០នាទី​។ សម្ដេចតេជោ និងគណៈ​ប្រភូ នឹងអញ្ជើញបន្តដំណើរពីទីក្រុងហុងកុង ឆ្ពោះទៅកាន់ទីក្រុង Zurich ប្រទេសស្វ៊ីស តាមជើងយន្តហោះ CX383 នៅពេលបន្តិចទៀតនេះ​ ដើម្បីអញ្ជើញចូលរួមវេទិកាសេដ្ឋ​កិច្ចពិភពលោក ដែលធ្វើឡើងនៅក្នុងទីក្រុងដាវ៉ូស ប្រទេសស្វ៊ីស​ ចាប់ពីថ្ងៃទី​ ១៧-​២០​ មករា​២០១៧។