ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ស្ថិតក្នុងភូមិសង្កែ ឃុំសង្កែមួយ ស្រុក ឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុុមប្រឹក្សាខេត្ត និងឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលខេត្តស្ដីទី ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ក្រុមការងារមន្ទីរ អង្គភាព ជុំវិញខេត្ត និងប្រជាពលរដ្ឋទូទាំងស្រុកឆែប ។