កំពង់ឆ្នាំងៈ ឯកឧត្តម កែវ ពៅ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានមន្ទីរសាធា
រណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានផ្តាំផ្ញើបែបនេះ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ក្នុងពិធីក្រុងពាលីបញ្ចុះទូកមួងឈ្មោះ ពុទ្ធិសែនមាន
ជ័យបារមីពោធិ៍អណ្តែត ស្រុកកំពង់លែងចូលទៅក្នុងទន្លេ ដើម្បីធ្វើភការហ្វឹកហាត់ត្រៀមទៅចូលរួមប្រណាំងនៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ខាងមុខនេះ ។
ក្នុងពិធីនេះ មានការចូលរួមពី ឯកឧត្តម សោម ភិរុណ ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនា
គមន៍ និង ជាមន្ត្រីក្រុមការងារចុះជួយស្រុកកំពង់លែង រួមនិងមន្ត្រីរដ្ឋបាលស្រុកជាច្រើនរូបទៀត ។
ឯកឧត្តម សោម ភិរុណ បានអោយដឹងថាៈ ទូកឈ្មោះពុទ្ធិសែនមានជ័យបារមីពោធិ៍អណ្តែតមានប្រវែង២០,៨០ម៉ែត្រ និង មានកីឡាកចំណុះទូកចំនួន៣៨នាក់ ។ ទូកនេះជាទូកនៅក្នុងវត្តពោធិ៍សត្ថារាម ក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ទូកនេះត្រូវបានជួសជុលកែលម្អរឡើងវិញរួចរាល់ជាស្ថាពរ ក្រោយពីអាក់ខានមិនបានចូលរួមប្រណាំងមួយរយៈ។
ឯកឧត្តម សោម ភិរុណ បានអោយដឹងទៀតថា ទូកឈ្មោះពុទ្ធិសែនមានជ័យបារមីពោធិ៍អណ្តែត ធ្លាប់បានទៅចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកកន្លងមក ដោយទួលបានជ័យជំនះ ចំណាត់ថ្នាក់លេខ១ចំនួន៣ឆ្នាំជាប់ៗគ្នា គឺនៅក្នុងឆ្នាំ២០០៤, ២០០៥ និង ២០០៦ផងដែរ ។