ឯកឧត្តម ប៉ា សុជាតិវង្ស បានទទួលជួបសម្តែងការគួរសមជាមួយប្រតិភូគណៈកម្មាធិការបក្សរាជធានីហាណូយ


នាព្រឹកថ្ងៃពុធ ទី ៣០ ខែតុលា ឆ្នាំ ២០១៩ នៅមន្ទីរបក្សរាជធានី ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រួមជាមួយ ឯកឧត្តម ប្រធានគណៈជំនួយការ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានទទួលជួបសម្តែងការគួរសមជាមួយប្រតិភូគណៈកម្មាធិការបក្សរាជធានីហាណូយ ដែលដឹកនាំដោយ ឯកឧត្តម ត្រីន ឌីញកាញ អនុប្រធានប្រចាំការនៃគណៈចាត់តាំងគណៈកម្មាធិការគណបក្សរាជធានីហាណូយ ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារចាត់តាំង និងកសាងបក្ស។