អស្ចារ្យណាស់កូនខ្មែរមួយរូបត្រូវបានសមាជិកក្រុមប្រឹក្សាភិបាលមកពី១៧ប្រទេសនៃមូលនិធិពានរង្វាន់សន្តិភាពអន្តរជាតិអាស៊ី ចិន ហ្វ៊ីលីពីន បោះឆ្នោតជាឯកច្ឆ័ន្ទជូនជា នាយកផ្នែកកិច្ចការសន្តិភាព ទទួលបន្ទុក ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម


អស្ចារ្យណាស់កូនខ្មែរមួយរូបត្រូវបានសមាជិកក្រុមប្រឹក្សាភិបាលមកពី១៧ប្រទេសនៃមូលនិធិពានរង្វាន់សន្តិភាពអន្តរជាតិអាស៊ី ចិន ហ្វ៊ីលីពីន បោះឆ្នោតជាឯកច្ឆ័ន្ទជូនជា នាយកផ្នែកកិច្ចការសន្តិភាព ទទួលបន្ទុក ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម
(ទីក្រុងម៉ានីល) នៅក្នុងយុគសម័យដែលប្រទេសកម្ពុជាបាននិងកំពុង រស់នៅប្រកបដោយភាពសុខដុមរមនា ពោរពេញទៅដោយ សុខសន្តិភាព និងការអភិវឌ្ឍ និងជាពិសេសក្រោមទស្សនវិស័យវែងឆ្ងាយ ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធ្វើអន្តរជាតូប នីយកម្ម និងជំរុញឲ្យឥស្សរជន បញ្ញវ័ន្ត និងយុវជនកម្ពុជាឈានជើង ចេញក្រៅប្រទេសដើម្បីចូលប្រឡូក និងប្រឡងប្រជែងចូលបម្រើការងារ និងយកតួនាទីនៅក្នុងស្ថាប័នអន្តរជាតិនានានោះ យើងឃើញថាជាបន្ត បន្ទាប់កូនខ្មែរបានទទួលជោគជ័យ និងនាំយកនូវទង់ជាតិកម្ពុជាទៅបង្ហូត នៅលើឆាកអន្តរជាតិប្រកបដោយមោទកភាពបំផុត ។

ជាក់ស្តែងកាលពី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានសម្ព័ន្ធ គ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានសមាជិក ក្រុមប្រឹក្សាភិបាលនៃ (Committee of Trustee) មកពី១៧ប្រទេស នៃមូលនិធិពានរង្វាន់សន្តិភាពអន្តរជាតិ អាស៊ី ចិន ហ្វ៊ីលីពីន (Sino-Phil Asia International Peace Award Foundation INC) ដែលមាន និវេសនដ្ឋាននៅ ទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន បានបោះឆ្នោតគាំទ្រ ជាឯកច្ឆ័ន្ទឲ្យទទួលតួនាទីជានាយកផ្នែកកិច្ចការសន្តិភាព ទទួលបន្ទុក ប្រទេស កម្ពុជា ឡាវ មិយ់ាន់ម៉ា និងវៀតណាម (Director of Peace Affairs in-charge of Cambodia, Lao, Myanmar and Vietnam) នៃមូលនិធីដ៏ធំរបស់ អន្តរជាតិមួយនេះ។ ពិធីនេះបានប្រព្រឹត្ត ទៅយ៉ាងមហោឡាឬក្ស ក្នុងឱកាសការរៀបចំប្រារព្វខួបអនុស្សាវរីយ៍នៃថ្ងៃ បង្កើតមូលនិធិនេះផ្ទាល់តែម្តង។ សូមបញ្ជាក់ ជូនដែរថាក្រៅពី ទទួលបានតួនាទីខាងលើ ឯកឧត្តម បណ្ឌិត ហេង សុខគង់ រួមជាមួយឥស្សរជនឆ្នើមៗរបស់ពិភពលោក៥នាក់ផ្សេងទៀត ដែលជា សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិនេះ ក៏ទទួលបាននូវគោរមងារជា SIR & Life Time Member ពី Supreme Council of the Knights of Rizal ផងដែរ ។

សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិពានរង្វាន់សន្តិភាពអន្តរជាតិទាំង៦រូប ដែលទទួលបានគោរមងារខាងលើរួមមាន :

1-Sir. Dr. Emanuel Davie Jones, (USA) Senator from State of Georgia, USA

2-Sir. Dr. Heng Sokkung, (Cambodia) Secretary of State Ministry of Industry & Handicraft and President of Doctor Alliance of UYFC, Kingdom of Cambodia

3-Sir. Dr. Harley Sayedin, (USA) Nobel Peace Prize Laureate 2017 and Chairman of Chamber of Commerce of United State to South China

4-Sir. Dr. Ross Andrew Horley, (Australia) Managing Director, Medical Synergies Ltd, Perth, Western Australia, Australia;

5-Sir. Dr. Parviz Pargari, (USA) President of Pargari Design INC and Internationally-acclaimed and award-winning Interior Designer

6-Sir. Dr. Carlos Alberto Barata De Oliveira Lobo, (Angola) Chairman of Chamber of Commerce of Angola to Macao SAR.

បច្ចុប្បន្នសមាជិកក្រុមប្រឹក្សាភិបាលនៃ Committee of Trustee of Sino-Phil Asia International Peace Award Foundation INC មានចំនួន២៦រូបមកពីប្រទេស ចិន សហរដ្ឋអាមេរិក ហ្វ៊ីលីពីន រុស្ស៊ី អូស្ត្រាលី អង់គ្លេស អារ៉ាប់ អាហ្វ្រិក កាណាដា ហុងកុង ម៉ាកាវ អង់ហ្គោឡា កម្ពុជា អ៊ីរ៉ង់ និងសហគមន៍អឺរ៉ុប។

សូមបញ្ជាក់ជូនដែរថាកាលពី៤ខែមុននេះ នៅក្នុងវេទិកាវេជ្ជសាស្រ្តអន្តរជាតិ ដ៏ធំរបស់ពិភពលោកដែលបានប្រារព្វធ្វើនៅទីក្រុង Chengdu ខេត្ត Xichuan នៃសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមិថុនា ឆ្នាំ២០១៩ ដែលមានឈ្មោះថា The 3rd International Critical and Emergency Care Forum and the 7th Academic Conference on Traumatology ដោយមានការចូលរួមពីសំណាក់អ្នកវិទ្យាសាស្រ្តវេជ្ជសាស្រ្ត សាស្ត្រាចារ្យវេជ្ជបណ្ឌិតឆ្នើមៗ និងជំនាញៗមកពីសាកលវិទ្យាល័យ វិទ្យាស្ថាន និងសមាគមវេជ្ជសាស្រ្តធំៗនានារបស់ពិភពលោកដូចជា ប្រទេសចិន សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី ចក្រភពអង់គ្លេស អាឡឺម៉ង់ រុស្ស៊ី ជប៉ុន អ៊ីស្រាអែល ឥណ្ឌា អ៊ីតាលី កម្ពុជា បង់ក្លាដេស ប៉ាគីស្ថាន ហ្វ៊ីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ ឡាវ ម៉ុងហ្គោលី ប៊ែលឡារុស តៃវ៉ាន់ (ចិន) ហុងកុង (ចិន) ម៉ាកាវ (ចិន) ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធាន នៃសម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជា រួមជាមួយនិងលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Timothy J Coats នៃចក្រភពអង់គ្លេស ជាសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យ ឡេសេសស្ទើ (Professor of Emergency Medicine of University of Leicester of UK) ក៏ត្រូវបានសមាជិកអចិន្ត្រៃយ៍មកពី២៤ប្រទេស នៃ សមាគមវេជ្ជសាស្រ្តអន្តរជាតិដ៏ធំនេះបោះឆ្នោតគាំទ្រជាឯកច័្ឆន្ទជា អនុប្រធាន របស់សមាគមអន្តរជាតិនេះផងដែរ។ នេះសបញ្ជាក់យ៉ាងច្បាស់ថា នៅពេលប្រទេសមានសុខសន្តិភាព ដែលពោរពេញដោយការអភិវឌ្ឍ ក្រោមការដឹកនាំដែលមានចក្ខុវិស័យច្បាស់លាស់ ធនធានមនុស្សរបស់កម្ពុជា គឺមិនចាញ់បណ្តាប្រទេសនានានៅលើពិភពលោកនោះទេ ដូចប្រសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដែលលោកតែងផ្តល់ដល់និស្សិតកម្ពុជាថា ខួរក្បាលខ្មែរមិនចាញ់ជាតិសាសន៍ណានោះទេ ។