មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹកខ្នាតមធ្យម ទៅបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋចំនួន ៣៤០ហិកតា


នៅថៃ្ងពុធ ៣កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថៃ្ងទី៣០ ខែតុលា​ ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹកខ្នាតមធ្យម កម្លាំង ៦៥សេះ ចំនួន ០១គ្រឿង ទៅបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋចំនួន ៣៤០ហិកតា ក្នុងភូមិចំនួន៣ គឺភូមិចារ ភូមិលាវ និងភូមិរលាប នៅឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលស្រូវទាំងនោះកំពុងចេញផ្កានិងផ្លែ តែត្រូវស្ងួតទឹកអស់ពីស្រែ។