ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកការដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៩ ជួសជុលផ្លូវបេតុងគ្មានសរសៃដែកចំនួន០៣ខ្សែ សរុបប្រវែង ៨៨៥ម៉ែត្រ ស្ថិតក្នុងភូមិកោះក្របី ភូមិព្រែកថ្មី និងភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី រាជធានីភ្នំពេញ ។