លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ ស្តីពី អធិការកិច្ច


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ ស្តីពី អធិការកិច្ច នៅទីស្តីការក្រសួង នាព្រឹកថ្ងៃច័ន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងកិច្ចប្រជុំនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក និងសមាជិក សមាជិកា នៃក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុតរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។ ច្បាប់ស្តីពីអធិការកិច្ចនេះ បានចែកចេញជា ១៣ ជំពូក និង ៥៣មាត្រា មានដូចតទៅ៖ ជំពូកទី១ បទប្បញ្ញត្តិទូទៅ, ជំពូកទី២ ស្ថាប័នមានសមត្ថកិច្ច, ជំពូកទី៣ ស្ថាប័នអធិការកិច្ច, ជំពូកទី៤ ភារកិច្ច សិទ្ធិអំណាចរបស់ស្ថាប័នអធិការកិច្ច, ជំពូកទី៥ ប្រភេទអធិការកិច្ច, ជំពូកទី៦ មន្ត្រីអធិការកិច្ច, ជំពូកទី៧ កាតព្វកិច្ច និងសិទ្ធិរបស់ស្ថាប័នរងអធិការកិច្ច, ជំពូកទី៨ នីតិវិធីអធិការកិច្ច, ជំពូកទី៩ សេចក្តីសម្រេចស្តីពីលទ្ធផលអធិការកិច្ច, ជំពូកទី១០ ប្រតិអធិការកិច្ច, ជំពូកទី១១ ទោសប្បញ្ញត្តិ, ជំពូកទី១២ អន្តរប្បញ្ញត្តិ, និង ជំពូកទី១៣ អវសានប្បញ្ញត្តិ ៕