ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈមួយចំនួន ដូចជា÷
១-បូកសរុប វាយតំលៃលើដំណើរបំពេញបេសកកម្មរបស់គណៈកម្មការទី៧ នៃរដ្ឋសភា តាមបណ្តារាជធានី-ខេត្តទាំង២៤។
២-ពិនិត្យអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការចុះបំពេញបេសកកម្មរបស់គណ:កម្មការទី៧នៃរដ្ឋសភា តាមបណ្តារាជធានី-ខេត្តទាំង២៥។
កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។