មន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម រួមនឹងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ និងវាយតម្លៃការងារកែលម្អ និងថែទាំប្រចាំ (O&M) ប្រព័ន្ធធារាសាស្ត្រ ចំនួន១១ប្រព័ន្ធ ក្នុងខេត្តព្រៃវែង


នៅថៃ្ងចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថៃ្ងទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម រួមនឹងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ និងវាយតម្លៃការងារកែលម្អ និងថែទាំប្រចាំ (O&M) ប្រព័ន្ធធារាសាស្ត្រ ចំនួន ១១ប្រព័ន្ធ ក្នុងខេត្តព្រៃវែង ដូចខាងក្រោម ៖
១- ទំនប់ឆ្នុកទ្រូ ស្ថិតនៅឃុំរាប ស្រុកពារាំង
២-ទំនប់កញ្ចំ ស្ថិតនៅ ឃុំកញ្ចំ ស្រុកពារាំង
៣-ប្រព័ន្ធធារាសាស្ត្រ ទំនប់ចារ ស្ថិតនៅឃុំជាច ស្រុកកំចាយមារ
៤- ប្រព័ន្ធធារាសាស្ត្រ ទំនប់ស្ទឹងក្តារ ស្ថិតនៅឃុំក្រញូង ស្រុកកំចាយមារ
៥-ប្រព័ន្ធធារាសាស្ត្រ ទំនប់ជោរ ស្ថិតនៅឃុំក្រញូង ស្រុកកំចាយមារ
៦-ប្រព័ន្ធធារាសាស្ត្រ ទំនប់ប្រមូលដុំ ស្ថិតនៅឃុំស្មោងខាងជើង ស្រុកកំចាយមារ
៧-ប្រព័ន្ធធារាសាស្ត្រ ទំនប់បារាយអណ្តែត ស្ថិតនៅឃុំបារាយណ៍ ក្រុងព្រៃវែង
៨-ប្រព័ន្ធធារាសាស្ត្រប្រឡាយទួលស្គារ ស្ថិតនៅឃុំតាកោរ ស្រុកពោធិរៀង
៩-ប្រព័ន្ធធារាសាស្ត្រ ទំនប់ពោធិបូរីស្ថិតនៅឃុំបឹងដោល ស្រុកព្រះស្តេច
១០-ប្រឡាយតាមៈ ស្ថិតនៅឃុំក្របៅ ស្រុកកំចាយមារ
១១-ប្រព័ន្ធធារាសាស្ត្រ សណ្តរទន្លេកំពង់ត្របែក ។