នាព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបគណៈប្រតិភូជប៉ុន ដែលដឹកនាំដោយលោក SUZUKI Hideo ជំនួយការរដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកិច្ចការបរទេសរបស់ប្រទេសជប៉ុនដើម្បីសម្តែងការគួរសមនិងពិភាក្សាការងារក្នុងដំណើរទស្សនកិច្ច និងស្វែងយល់ពីកិច្ចសហប្រតិបត្តិការដែលមានកន្លងមករវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន។ ភាគីជប៉ុនបានកោតសរសើរ និងវាយតម្លៃខ្ពស់ពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ តាមរយៈការអនុវត្តគោលនយោបាយ “ឈ្នះ-ឈ្នះ” និងយុទ្ធសាស្រ្តចតុកោណដែលជារបៀបវារៈអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕
ឯកឧត្តមបណ្ឌិត ប៉ែន សុផល បានទទួលជួបគណៈប្រតិភូជប៉ុន ដើម្បីសម្តែងការគួរសមនិងពិភាក្សាការងារក្នុងដំណើរទស្សនកិច្ច និងស្វែងយល់ពីកិច្ចសហប្រតិបត្តិការដែលមានកន្លងមករវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន
