មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការជួសជុល និងថែទាំប្រចាំ ប្រព័ន្ធប្រឡាយស្រោចស្រពស្ទឹងកែវ


នៅថៃ្ងពុធ ១០កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត សហការណ៍ជាមួយក្រុមការងារនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ចុះធ្វើការជួសជុល និងថែទាំប្រចាំ ប្រព័ន្ធប្រឡាយស្រោចស្រពស្ទឹងកែវ ស្ថិតក្នុងឃុំកណ្តោល និងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។ ប្រព័ន្ធប្រឡាយនេះ CM2, SC1, SC2 និង SC3 សរុបមានប្រវែង ១១ ៧៩៦ម៉ែត្រ ។ មានលទ្ធភាពស្រោចស្រពផ្ទៃដីវស្សាចំនួន ១៥៨៥ហិកតា និងដើមរដូវ ៦៩០ហិកតា។