ឯកឧត្ដម សុខ ឥសាន៖ គណបក្សប្រឆាំង មានស្នាដៃខ្យល់ក្នុងអារម្មណ៍ ដូច្នេះ នឹងទទួលបានជ័យជម្នះខ្យល់


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ ថា ប្រទេសកម្ពុជា ប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ។ បច្ចុប្បន្ន មានគណបក្សចំនួន៦៨ គណបក្ស ។ ដេីម្បីិដណ្តេីយកជ័យជំនះក្នុងការបោះឆ្នោត គណបក្សនីមួយៗ ត្រូវខិតខំកសាងស្នាដៃរបស់ខ្លួនតាមរយៈកសាងគុណសម្បត្តិរួមមានខិតខំបំរេីប្រជាជន ដោះស្រាយបញ្ហាជាសំណូមពររបស់ប្រជាជន ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយកង្វល់របស់ប្រជាជន ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ឋជា ក្នុងនាមជាគណបក្សកាន់អំណាច បានកសាងបាននូវសមិទ្ធផលនានា សំរាប់តម្រូវការរបស់ប្រជាជន លេីគ្រប់វិស័យ ដែលអ្នកណា ជនបរទេសណាក៏ បានមេីលឃេីញជាក់ស្តែងនឹងភ្នែក ថាបណ្តាសមិទ្ធផកទាំងទ្បាយកេីតទ្បេីងរីកដូចផ្សិតនេះគឺជាស្នាដៃរបស់គណប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ មិនមែនក្លែងក្លាយ ជាសមិទ្ធិផលខ្យល់ មានតែនៅក្នុងអារម្មណ៏រវេីរវាយដូចគណបក្សប្រឆាំងនោះទ្បេីយ។ ផ្អែកលេីសមទ្ធិផលក្នុងអារម្មណ៏យ៉ាងធំធេង របស់ខ្លួន គណបក្សប្រឆាំង ក៏មានអារម្មណ៏សង្ឃឹមថាបានជ័យជំនះយ៉ាងធំធេងដែរ ។ ឥទ្បូវនេះ នៅតឺប្រមាណ ៥ ៦ ខែទៀតទេ នឹងដល់ពេលបោះឆ្នោតហេីយ មេដឹកនាំបក្សប្រឆាំងកំពុងក្អេងក្អាងថាបក្សខ្លួននឹងឈ្នះឆ្នោតជាមិនខាន ។ យេីងជឿជាក់ថា បេីមានតែស្នាដៃក្នុងអារម្មណ៏ មានគុណសម្បត្តិក្នុងអារម្មណ៏នោះ បក្សប្រឆាំងក៏នឹងទទួលបានជ័យជំនះក្នុងអារម្មណ៏ដែរ បានសេចក្តីថាជាជ័យជំនះខ្យល់យ៉ាងពិប្រាកដ ។ បេីបានជ័យជំនះខ្យល់ ក៏បានកាន់អំណាចខ្យល់ដែរ មិនពិបាកយល់ទេ ។ ដូច្នេះ វាស្របតាមការស្រមេីស្រមៃរបស់ សម រង្សី ដែលចង់ធ្វេីជា នាយករដ្ឋមន្ត្រីខ្យល់នោះ គឺបានសំរេចផលពីឥទ្បូវនេះហេីយ ។ ជយោ នាយករដ្ឋមន្ត្រីខ្យល់ សម រង្សី តាំងពីឆ្នាំ ១៩៩៥មក ។