(កណ្តាល)៖ ដើម្បីអបអរសាទនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក លោក ចាន់ តារា អភិបាលរងស្រុក តំណាងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាលបានឧបត្ថម្ភសម្ភារ និងថវិកាមួយចំនួនជូនប្រជាពលរដ្ឋ នៅក្នុងភូមិបឹងក្រចាប់ត្បូវ ដើម្បីរៀបចំអបអរពិធី អកអំបុក សំពះព្រះខែនាយប់ថ្ងៃទី២នេះដែលកម្មវិធីអកអំបុក សំពះព្រះខែ នេះប្រារព្ធធ្វើឡើងនៅ ភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
លោកបានថ្លែងថា ក្រោមការដឹងនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វេីឲ្យប្រទេសកម្ពុជាយេីងពោរពេញដោយសុខសន្ដិភាព មានស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ឥតឈប់ឈរផងនោះទេីបបានយើងជួបជុំគ្នានឹងសប្បាយគ្រប់ទីកន្លែង ដូច្នេះសូមបងប្អូនកូនក្មួយទាំងអស់ចូលរួមថែរក្សាឲ្យកាន់តែមានភាពសំបូរសប្បាយជាងនេះ៕