ចៅសង្កាត់ព្រែកថ្មី បានសហការ ដាក់គ្រឿងចក្រចុះស្តារប្រឡាយព្រែកប្រា


ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ខណ្ឌច្បារអំពៅរួមនិង លោកចៅសង្កាត់ព្រែកថ្មី បានសហការ ដាក់គ្រឿងចក្រចុះស្តារប្រឡាយព្រែកប្រា និងដាក់ម៉ាស៊ីនបូមទឹក ដើម្បីជួយរំដោះទឹកចេញពីភូមិប្រជាពលរដ្ឋ នៅសង្កាត់ព្រែកថ្មី សង្កាត់ព្រែកប្រា និងវាលស្បូវ ដែលទទួលរងនូវការលិចលង់ជាច្រើនសប្តាហ៍កន្លងមកហើយ នារដូវភ្លៀង ។