លិខិតមិត្តអ្នកអាន៖ ការប្រារព្ធ​ព្រះរាជពិធីបុណ្យអុំទូក ធ្វើ​ឡើង​ក្រោមម្លប់សុខសន្តិភាព


ព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប អកអំបុក និង​សំ ពះ​ព្រះ​ខែ​ ត្រូវបានប្រជាជនកម្ពុជា​ប្រារព្ធធ្វើឡើងជារៀង រាល់ឆ្នាំ ដើម្បីជាកា​ររំលឹកដល់វីរភាពរបស់កងទ័ពជើង ទឹកខ្មែរយើងដែលដណ្តើមបានជ័យជម្នះក្នុងសម​រភូមិជើងទឹកកាលពីអតីតកាល។ នៅក្នុងឆ្នាំ២០១៩នេះ ទោះ បីស្ថានការណ៍នយោបាយប៉ុ​ន្មា​ន​ថ្ងៃចុងក្រោ​យនេះ ត្រូវបានអាប់អួរដោយសារទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូចបានប្រកាសយកថ្ងៃបុណ្យឯករាជ្យជាតិ និងព្រះ រាជពិធីបុណ្យអុំទូកដើម្បី​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាលស្រប​ច្បាប់ និង​ផ្លាស់​ប្តូរ​របប​រាជានិយមក្រោម​លេស​វិល​ចូល​ស្រុក​ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ក៏​​ប្រជាពលរដ្ឋទាំងអស់មិនដែលខ្វាយខ្វល់នឹងជនក្បត់​ជាតិ សម រង្ស៊ី ហើយក៏មិនជឿលង់ទៅតាមការញុះញង់ឱ្យចូលរួមរបស់គាត់នោះឡើយ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋខ្មែរ បាន​ចូលរួមយ៉ាងសប្បាយរីករាយជាមួ យក្រុមគ្រួ​សា​រដើរលេងកម្សាន្ត​នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះខែ។ ចំណែឯអ្នក​ខ្លះទៀតធ្វើដំណើរទៅតាមបណ្តារមណីយដ្ឋានជិតឆ្ងាយក្នុង​ស្រុក និង​ធ្វើ​ដំណើរ​កំម្សាន្ត​នៅក្រៅ​ប្រទេស​ផងដែរ។​

ស្នាមញញឹម និងភាពស្រស់ស្រាយនៅលើទឹកមុខប្រជាពលរដ្ឋខ្មែរក្រោមម្លប់សុខសន្តិភាពជាពិសេសក្នុងឱកា សព្រះរាជពិធីបុណ្យអុំទូកនេះស្តែងចេញឱ្យឃើញកាន់ តែច្បាស់ថា ពួកគេមិនត្រូវការក្រុមក្បត់ជាតិ សម រង្ស៊ី មកបំផ្លិចបំផ្លាញអ្វីៗគ្រប់យ៉ាងដែលគេមានសព្វថ្ងៃនេះឡើយ។ ​តាមព្រឹត្តិការណ៍ដែលស្តែងឡើងក្នុងរយៈពេលចុងក្រោយនេះបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរពិតជាត្រូវការយ៉ាងជ្រាលជ្រៅនូវសុ​ខសន្តិភាព​ដើម្បីផ្តល់ឱកា សដល់ការកសាងជីវភាព និងការរស់នៅដោយសុខដុមរ មនារបស់ពួកគេ​ ហើយពួកគេក៏ជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋផងដែរ។

ដូច​អ្វីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានលើកឡើងនោះគឺថា សន្តិភាពជាសេចក្តីត្រូវការធំបំផុត​ទី១ (Peace First) សម្រាប់កសាងអភិវឌ្ឍន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជា ដែ​លទាមទារឱ្យរួមគ្នាប្រឹងប្រែងថែ រក្សាដោយមិនត្រូវឱ្យក្រុមជនក្បត់ជាតិ សាសនា ព្រះមហាក្ស​ត្រ មកបំផ្លាញបាននោះឡើយ។ ដើម្បីសុខសន្តិ ភាពបន្តមានវត្តមាននៅកម្ពុជាជាអមតៈ ប្រ​ជា​ពលរដ្ឋក្នុងសង្គមនេះ ត្រូវមានការគិតពិចារណាឱ្យបានល្អិតល្អន់បំផុតមុនសម្រេចធ្វើសក​ម្មភាពណាមួយដែលជាការញុះ ញង់របស់ក្រុមជនទុច្ចរិតដែលចង់បានអំណាចដោយប្រើហិង្សា និងចលនាបះបោរ ដោយមិនប្រើអំណាចប្រជាធិ បតេយ្យតាមរយៈការបោះឆ្នោតដូចមានចែងក្នុងរដ្ឋធម្ម នុញ្ញរបស់កម្ពុជា។

ដោយឡែករាជរដ្ឋាភិបាលដែលដឹកនាំប្រទេសដើម្បីថែរក្សាសុខសន្តិភាព ត្រូវតែប្រឹងប្រែងផ្តល់នូវទំនុកចិត្ត និងក្តីស្រឡាញ់ដល់ប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន ដោយព្យាយាមផ្តល់នូវនូវតម្រូវការទាំងឡាយរបស់ប្រជា ពលរដ្ឋ លុបបំបាត់នូវភាពអសកម្ម និងភាពអយុត្តិធម៌ក្នុងសង្គមឱ្យបានកាន់តែច្រើន។ ប្រជាពលរដ្ឋដែលទទួ​លបានសេចក្តីសុខពីក្នុងសង្គមដែលពួកគេរស់នៅសព្វ​ថ្ងៃ នឹងប្រែក្លាយខ្លួនជាខឿនការពារដ៏មានប្រសិទ្ធភាពនូវសុខសន្តិភាព និងសមិទ្ធិផលទាំងឡាយក្នុងសង្គមនោះ ទប់ទល់មហិច្ឆិតាពិសពុលទាំងឡាយរបស់ក្រុមជនទុច្ចរិត។

គឺពិតដូចជាអ្វីដែលលោក ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រទេសជាតិយើងមានសុខសន្តិភាពពេញ​លេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។ បើគ្មានស​ន្តិភាពទេ ក៏គ្មានព្រះរាជពិធី​បុណ្យអុំទូកថ្ងៃនេះដែរ»។ ដូចនេះ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេ​សជាពិសេសគឺយុវជនខ្មែរជំនាន់ក្រោយត្រូវបន្តពូនជ្រុំនូវសុខសន្តិភាព មិនត្រូវធ្វេសប្រហែសឡើ​យ និងត្រូវចងចាំជានិច្ចថា សន្តិភាពគឺពិបាករកខ្លាំងណាស់ប៉ុន្តែការបំផ្លាញសន្តិភាពគឺជារឿងងាយស្រួលបំផុត៕