ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីរីករាយឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០១៧ ការប្រគុំតន្រ្តីឆ្នាំថ្មីប្រពៃណីចិន ក្រោមប្រធានបទ « យើងស្រឡាញ់សិល្បៈ » ដែលរៀបចំឡើង ដោយស្ថានទូតចិនប្រចាំកម្ពុជា នារាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ដោយមានការយាង និងអញ្ជើញចូលរួម ពីសំណាក់ព្រះអង្គម្ចាស់ ព្រះរាម បុប្ផាទេវី ព្រះអង្គម្ចាស់ នរោត្តម សេរីវុឌ្ឍ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឧកញ៉ា អ្នកវិនិយោគចិន និងប្រជាជនចិនរស់នៅកម្ពុជាជាច្រើនរូប។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អញ្ជើញជាអធិបតី ពិធីអបអរឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០១៧
