កំពង់ចាម: ដេីម្បីបង្កលក្ខណៈងាយស្រួលដល់ការលក់ដូរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យស្ថានភាពនៃការលក់ដូរ របស់បងប្អូនអាជីវករនៅផ្សារបឹងកុក ក្រុងកំពង់ចាម ព្រមទាំងបានសម្រេចផ្ដល់ការសាងសង់ដំបូលថ្មីបំពេញបន្ថែមនៅកន្លែងមិនទាន់មាន ដែលជាការត្រេកអរសប្បាយរីករាយពីសំណាក់បងប្អូនអាជីវករ និងអតិថិជនផងដែរ ។
គួរបញ្ជាក់ថា ផ្សារបឹងកុកនេះគឺ គ្រប់គ្រងដោយគណៈអាជីវករផ្សារ ដែលបានបោះឆ្នោតជ្រើសរើសកន្លងមក ។ ដោយការគ្រប់គ្រងផ្សារមានសណ្តាប់ធ្នាប់ អនាម័យ ទារថ្លៃភាស៊ីប្រកបដោយភាពរីកចម្រើននិងអភិវឌ្ឍន៍ ចំណូលដែលបានមកពីការការប្រមូលភាស៊ីត្រូវយកទៅជួសជុល កសាង រៀបចំសណ្តាប់ធ្នាប់ ក្នុងផ្សារកាន់តែល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្តរបស់គណៈអាជីវករ ចំពោះការយកពន្ធដាគឺខាងសាលាក្រុងលែងទទួលយកទៀតផង ដោយអនុគ្រោះទៅឲ្យគណៈអាជីវករ ដោះស្រាយយកថវិកាទាំងអស់នេះទៅធ្វើកសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ផងដែរ ៕