នៅថ្ងៃអាទិត្យ ៦រោច ខែកត្កិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បាននាំយកម៉ាស៊ីនបូមទឹកធុន ៦៥សេះ ចំនួន ០១គ្រឿង ដើម្បីអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងចំនួន ២២០ហិកតា នៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានបូមចេញពីប្រឡាយខ្សេ ប្រភពទឹកពីអាងទឹកស្នេហ៍ ។