អភិបាលខេត្តសៀម ចូលរួមក្នុងពិធីបើកកម្ម វិធីចុះពិនិត្យ វះកាត់ និងព្យាបាលជំងឺភ្នែកឡើងបាយដោយគិតថ្លៃ ជូនប្រជាពលរដ្ឋទូទៅក្នុងខេត្តសៀមរាប


ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានចូលរួមក្នុងពិធីបើកកម្ម វិធីចុះពិនិត្យ វះកាត់ និងព្យាបាលជំងឺភ្នែកឡើងបាយដោយគិតថ្លៃ ជូនប្រជាពលរដ្ឋទូទៅក្នុងខេត្តសៀមរាប នៅមន្ទីរពេទ្យបង្អែកខេត្ត

ចាប់ពីថ្ងៃទី ១៨-២០ ខែ មករា ឆ្នាំ ២០១៧ ក្រោមប្រធានបទ «ដំណើរនៃពន្លឺ» របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម ក៏សូមថ្លែងនូវអំណរ គុណចំពោះរដ្ឋបាលខេត្តហៃណាន នៃសាធារណ-រដ្ឋប្រជាមានិតចិន ដែលបានចាត់បញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកបំពេញបេសកកម្មមនុស្សធម៌នៅកម្ពុជា ជាពិសេសបានជ្រើសរើសខេត្តសៀមរាប ធ្វើជាគោលដៅសម្រាប់ការពិនិត្យ វះកាត់ និងព្យាបាលជំងឺភ្នែកឡើងបាយ ជូនប្រជាជន និងសូមសម្តែងនូវ អំណរគុណចំពោះប្រតិភូខេត្តហៃណាន និងសប្បុរសជនទាំងអស់ដែលបានយកចិត្តទុក ដាក់បន្តគាំទ្រដល់សម្មភាពមនុស្សធម៌ ក្នុងបុព្វហេតុភាពសុខសាន្ត និងសុភមង្គល ដោយមិនមានប្រកាន់ពណ៍សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
សូមរំលឹកថាខេត្តសៀមរាប និងខេត្តហៃណាន បានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការបង្កើតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦កន្លងទៅនេះ។ ផ្តើមចេញពីទំនាក់ទំនងនេះ ខេត្ត យើងទាំងពីរ ពូនជ្រុំនូវទំនាក់ទំនងរវាគ្នានឹងគ្នា កាន់តែល្អប្រសើរ ជាបន្តបន្ទាប់ តាមរយៈ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅ មក និងចេះជួយគ្នាលើសកម្មភាពមនុស្សធម៌ជាដើម។ ជាក់ស្តែង ជាសក្ខីភាពបង្ហាញថាថ្ងៃនេះយើងបានទទួលប្រតិភូ និងក្រុមគ្រូពេទ្យមកពីខេត្តហៃណាន ដែលអញ្ជើញមកធ្វើការ ពិនិត្យវះកាត់ និងព្យាបាលជម្ងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាបនាឱកាសប្រកបដោយរីករាយជ្រះថ្លា នៃប្រជារាស្រ្តមកពីគ្រប់តំបន់ជនបទដាច់ស្រយាលនានាយ៉ាងច្រើនកុះករ ដែលអញ្ជើញមកទទួល សេវាដ៏ល្អនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាប្អូនជនជាតិចិនរបស់យើង។ ទាំងនេះជាមោទនភាព និងមិត្តភាពរបស់យើង និងផ្លែផ្លានៃកិច្ចសហប្រតិបត្តិការហៃណាន-សៀមរាប ដ៏ល្អប្រសើរសម្រាប់ពេល បច្ចុប្បន្ន និងទៅថ្ងៃអនាគត។