រដ្ឋបាលខេត្តរតនគិរីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ២៣ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមប្រធានបទ « ភូមិស្អាតសុខភាពល្អ»


នៅព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៩រដ្ឋបាលខេត្តរតនគិរី បានប្រារព្វទិវាអនាម័យបរិស្ថានជាតិ២៣ខែវិច្ឆិកា ឆ្នាំ២០១៩ក្រោមប្រធានបទ” ភូមិស្អាតសុខភាពល្អ ក្រោមអធិបតីភាឯកឧត្តម
នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ណាប់
ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី។
កម្មវិធីនេះមានកិច្ចសហការរៀបចំដោយមន្ទីរបរិស្ថានខេត្ត និងមានការចូលរួមថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង អាជ្ញាធរដែនដី សិស្សនិស្សិត យុវជន និងប្រជាពលរដ្ឋចូលរួមជាច្រើនកុះករ។

ឯកឧត្តម​ ថង សាវុន មានប្រសាសន៍ថាការរៀបចំពិធីនេឡើង
មានគោលបំណងបណ្តុះគំនិតប្រជាពលរដ្ឋឱ្យចេះស្រលាញ់បរិស្ថាន ធ្វើឲ្យបរិស្ថានស្អាត គ្មានសំរាមពាសវាលពាសកាល បណ្តុះគំនិតស្មារតី ឲ្យមហាជនទូទៅមានការយល់ដឹងនិងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណ
ភាព អនាម័យ ផាសុខភាព ជាកន្លែងដែលចង់រស់នៅទាំងអង្គ
ភាពរដ្ឋ វិស័យឯកជនទូទៅ ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ពិសេសស្របពេល ដែលរដ្ឋ
បាលខេត្តរតនគិរីបាននឹងកំពុងជម្រុញឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន រួមទាំងការកែលម្អសោភ័ណភាពនៅទីរួមខេត្តនិងគ្រប់ទីកន្លែង។ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា៖យើងទាំងអស់គ្នាចូលរួមថែរក្សាអនាម័យល្អបរិស្ថានល្អ សេវា
កម្មល្អ គឺអាចទាក់ទាញភ្ញៀវជាតិអន្តរជាតិចូលមកក្នុងខេត្តរបស់យើងត្រូវរកចំណូលបានស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើកកម្ពស់វិស័យទេសចរណ៍។​

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើឡើងថាទិវា​បរិស្ថាន​ជាតិនិងបរិស្ថានពិភពលោក​ ​ត្រូវ​បាន​បណ្តា​ប្រទេស​មួយចំនួន​លើ​ពិភពលោក បាន​ប្រារព្ធ​ធ្វើ​ដំបូង​កាលពី​ឆ្នាំ១៩៧៤​ ​ហើយ​ប្រទេស​កម្ពុជា​ ​បាន​ចេញ​អនុក្រឹត្យ​ឲ្យ​ប្រារព្ធ​ទិវា​នេះ​កាលពី​ឆ្នាំ១៩៩៦ នោះ ​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ
ឡើង​តាមវិធី​សាស្ត្រ​ ​ឬ​ទម្រង់​ផ្សេង​ៗ​គ្នា​ ​ដែល​សកម្មភាព​ទាំង
នោះ​ ​រួមមាន​ ​ការ​ជួបជុំគ្នា​នៅ​ទី​តាម​ទី​សាធារណៈ​ ​ការ​ដើរក្បួន​ ​ការ​ប្រគុំ​តន្ត្រី​ ​ការ​ដាំ​ដើមឈើ​ ​យុទ្ធនាការ​សម្អាត​និង​ស្តារ​បរិស្ថាន​ ​និង​សកម្ម​ភាព​ផ្សេង​ៗ​ជាច្រើន​ទៀត​។​

​សម្រាប់​នៅ​កម្ពុជា​ ​នា​ឆ្នាំ២០១៩ នេះ​ ​ក្រសួងបរិស្ថាន​ ​បាន​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​ ​និងបរិស្ថានពិភពលោក​ ​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី ​ក្រោម​ប្រធានបទ​ ​«​ភូមិស្អាតសុខភាពល្អ»​ ​ក្នុងគោលបំណង ចលនាឲ្យប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការគ្រប់លំដាប់ សិស្ស និស្សិតគ្រប់ភូមិ និងប្រជាពលរដ្ឋចូលរួមធ្វើអនាម័យសម្អាតទីក្រុង ទីប្រជុំជន សំដៅរួមចំណែកកសាងសង្គមកម្ពុជាមានបរិស្ថានស្អាតនិងស្រស់បំព្រង ។

ឯកឧត្តម នេត្រ ភក្រ្តា បានជម្រុញឲ្យមហាជនទូទៅ ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការយល់ដឹងបន្ថែមទៀតពី ស្ថានធ្ងន់ធ្ងរនៃសំរាមដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស ត្រូវលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការប្រើប្រាស់ គ្រប់គ្រង ការវេចខ្ចប់ ការញែកសំណល់សំរាម ក៏ដូចជាផលប៉ះពាល់ជាវិជ្ជមានផ្សេងៗ ដែលបណ្តាលមកពីកាក សំណល់ ទឹកកខ្វក់ សំរាមប្លាស្ទិក និងសំណល់គ្រោះថ្នាក់ផ្សេងៗ ដែលវាធ្វើឲ្យមាន ផលប៉ះពាល់ដ៏យូរអង្វែងដល់បរិស្ថាន ។

ឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុង ក្រុងបានលុងត្រូវមានស្មារតី ម្ចាស់ការក្នុងការធ្វើអនាម័យ និងសំអាតតាមគេហដ្ឋានរៀងៗ ខ្លួនព្រមទាំងយកចិត្តក្នុងការគ្រប់គ្រងសំរាមអោយបានត្រឹមត្រូវ ដើម្បីឲ្យទីក្រុងបានលុង មានបរិស្ថានស្អាត មានភាពបៃតងស្រស់ ឲ្យស្របទៅនិងប្រធានបទ រួមគ្នាដើម្បី បរិស្ថានស្អាត និងទិសស្លោក ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ហើយតាមរយៈនៃ ទិវាអនាម័យបរិស្ថានជាតិនាពេលនេះនិងប្រែក្លាយទៅជាសកម្មភាពឲ្យយើងទាំងអស់ គ្នាបានយល់ដឹងពីករណីកិច្ចរបស់ខ្លួនចំពោះបរិស្ថាន និងត្រូវចាត់ទុកបញ្ហាបរិស្ថាន ជាបញ្ហារួមរបស់យើងទាំងអស់គ្នាដើម្បីជម្រុញឆន្ទៈរបស់ខ្លួនដើម្បីបុព្វហេតុបរិស្ថានជាតិ។

សូមបញ្ជាក់ថា ក្នុងទិវាអនាម័យបរិស្ថានជាតិដែលរដ្ឋបាលខេត្តប្រារព្វធ្វើឡើង នាពេលនេះគឺមានការបែងចែកជាក្រុមរើសសំរាមតាមគោលដៅដងផ្លូវសំខាន់ៗក្នុងទីក្រុង បានលុងនេះផងដែរ ៕