សេចក្តីបំភ្លឺ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ៥ (ព្រែកក្តាម-ធ្លាម្អម) នៅដំណើរការធម្មតាស្របតាមផែនការដែលបានគ្រោងទុក


ក្រសួងសូមធ្វើការឆ្លើយបំភ្លឺករណី ការលើកឡើងពីសំណាក់មតិមួយចំនួន ចំពោះគម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ទៅដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) បានផ្អាកដំណើរការ ការអនុវត្តការងាររបស់ខ្លួន។

បច្ចុប្បន្ន ក្រុមការងារបានយកចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែងធ្វើការងារដោយមិនគិតថ្ងៃឈប់សំរាកក្នុងការស្ថាបនាផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះ។ លើសពីនេះទៅទៀតការសាងសង់ក៏បានអនុវត្តតាមស្តង់ដាគុណភាព សុវត្ថិភាព និងបច្ចេកទេសសាងសង់ក្រោមការចុះពិនិត្យ តាមដាន អង្កេត និងវាយតម្លៃជាប្រចាំរបស់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ។

ក្រសួងស្នើសុំការសហការ និងអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានផលប៉ះពាល់ដែលកើតមានឡើងអំឡុងពេលសាងសង់នេះ។