សម្ដេចតេជោ ហ៊ុន សែន ជួបអ្នកប្រាជ្ញរបស់សាលារៀន Lee Kuan Yew


បន្ទាប់ពីបានជួបជាមួយលោកស្រីប្រធានាធិបតីស្វីសរួចហើយ នៅល្ងាចថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៧ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ លោក George Yeo អ្នកប្រាជ្ញរបស់សាលារៀន Lee Kuan Yew, National University of Singapore សំណេះសំណាល និងពិភាក្សាចែករំលែកបទពិសោធន៍ក្នុងការដឹកនាំប្រកបដោយជោគជ័យនៃ សាកលវិទ្យាល័យដ៏ល្បីរបស់ប្រទេសសិង្ហបុរី។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញ លោក George Yeo ចូលរួមនៅក្នុងគណៈកម្មការរៀបចំ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅខែ ឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ អោយទទួលបាននូវជោគជ័យ៕