ស្រូវដែលរងផលប៉ះពាល់ខ្វះទឹកនៅឃុំ២ក្នុងស្រុករលាប្អៀរ ចំនួន២១១ហិកតាជួយសង្គ្រោះបានទាំងស្រុងហើយនៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា នេះ


កំពង់ឆ្នាំងៈលោក ដោក ប៊ុនថុន ប្រធានមន្ទីរធន
ធានទឹកខេត្តកំពង់ឆ្នាំងបានអោយដឹងនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថាៈស្រូវដែលរងផលប៉ះពាល់ខ្វះទឹកមានផ្ទៃដីចំនួន២១១ហិកតាមន្ទីរធនធានទឹកបានដាក់ម៉ាស៊ីនបូមទឹកបង្ហូរដាក់ស្រែជួយសង្រោះបានទាំងស្រុងហើយមកដល់រសៀលថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។

លោក ដោក ប៊ុនថុន ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់សូមចូលរួមសហការជាមួយមន្ទីរធនធានទឹកដើម្បីផ្តល់ព័ត៌មានពីផលប៉ះពាល់ស្រូវខ្វះទឹក ដើម្បីមន្ទីរចាត់អោយក្រុមការងារចុះជួយសង្រ្គោះបានទាន់ពេលវេលា។