ឯកឧត្តម អន ស៊ុំ និងឯកឧត្តមឈើយ ចាន់ណា បានអញ្ជើញចូលរួមមីទ្ទិញអបអរសាទរ​ ខួបអនុស្សាវរីយ៍លេីទី៤១​ កំណេីតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ​ (២​ ធ្នូ​ ១៩៧៨​ -​ ២​ ធ្នូ​ ២០១៩)​


នាថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អន ស៊ុំ លេខាគណៈកម្មការទី៤ និងឯកឧត្តមឈើយ ចាន់ណា លេខាគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមមីទ្ទិញអបអរសាទរ​ ខួបអនុស្សាវរីយ៍លេីទី៤១​ កំណេីតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ​ (២​ ធ្នូ​ ១៩៧៨​ -​ ២​ ធ្នូ​ ២០១៩)​ ក្រោមអធិបតីភាព​ឯកឧត្ដម​ គោ​ ស៊ុំសារឿត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ជាមួយគ្នាក៏មានការអញ្ជេីញចូលរួមពីសំណាក​ ឯកឧត្តម​ អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមាមជ័យ និងឯកឧត្តមលោកជំទាវ​ សមាជិក​-សមាជិកា អង្គពិធីបានចូលរួមប្រមាណ១០០០នាក់។