អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានយកចិត្តទុកដាក់ក្នុងការជួយឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារជនរងគ្រោះដែលជួបឧបទ្ទេវហេតុបាក់រលំអគារដែលកំពុងដំណុំរការចាក់បេតុងប្លង់សេសាងសង់សាលាធម្មសភាកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩


ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលបានថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានយកចិត្តទុកដាក់ក្នុងការជួយឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារជនរងគ្រោះដែលជួបឧបទ្ទេវហេតុបាក់រលំអគារដែលកំពុងដំណុំរការចាក់បេតុងប្លង់សេសាងសង់សាលាធម្មសភាកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ជាពិសេសក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធ គុណបុណ្យព្រះរតនត្រៃ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរនិងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការដឹកនាំកម្ពុជាប្រកបដោយសន្តិភាព មានស្ថិរភាពនយោបាយ និងការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ៕