សម្ដេចតេជោ ហ៊ុន សែន អបអរសាទរកីឡាការិនី ស៊ន សៀវម៉ី ដែលទទួលបានមេដាយ មាស ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែង​នូវ​​ការ កោតសរសើរ និងអបអរសាទរកីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ដែ​ល​ដ​ណ្តើម បានមេដាយមាស ១គ្រឿង នៅព្រឹត្តិការណ៍កីឡា SEA Games 2019 ក្រោយយក​ឈ្នះ​គូ​ប្រជែងម្ចាស់ផ្ទះហ្វីលីពីន ខណៈកីឡាការិនី ២រូបទៀតរបស់កម្ពុជាដណ្តើមបានត្រឹមប្រាក់។

នៅលើបណ្ដាញទំនាក់ទំនសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ សម្ដេច​តេជោ​បា​ន​សរ​​សេរថា កម្ពុជាសូមអបអរសាទរកីឡាការិនី ស៊ន សៀវម៉ី ដណ្តើមបាន​មេដាយ​មាស ខ​ណៈ​កីឡាការិនី ២រូបទៀត ដណ្តើមបានត្រឹមមេដាយប្រាក់។ សម្ដេចតេជោក៏សូម​កោតសរសើរ និងអបអរសាទរកី​ឡា​​ការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ដណ្តើមបានមេ​ដាយមាស ១គ្រឿង នៅព្រឹត្តិការ​ណ៍​កីឡា SEA Games 2019 ក្រោយយកឈ្នះគូប្រជែង​ម្ចាស់ផ្ទះហ្វីលីពីន។ សម្ដេចតេជោបានគូសបញ្ជាក់ថា នេះជាការការពារមេដាយមាសបាន​សម្រេចនៅវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើង នៅល្ងាច​ថ្ងៃ​​អាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ឈ្នះមេដាយមាសលើកដំបូងក្នុង SEA Game 2017 នៅ​ប្រទេសម៉ាឡេស៊ី ក្នុងកីឡា​តេក្វាន់ដូ​ទម្ងន់លើស៧៣គីឡូក្រាម។

សូមរម្លឹមថា កីឡាការិនី ស៊ន សៀវម៉ី ជាអ​តីត​ម្ចា​ស់​មេដាយមាស ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ ដែលធ្វើឡើងនៅប្រទេសម៉ា​ឡេ​ស៊ី។

សម្ដេចតេរជោបានបន្តថា គិតត្រឹមល្ងាចថ្ងៃអាទិត្យទី០៨ ខែធ្នូ ឆ្នាំ២០១៩ ចំពោះ​មេដាយ​បណ្ដោះ​អាស​ន្ន​ និងអត្តពលិក ដែលកម្ពុជាដណ្ដើមបានព្រឹត្តិការណ៍កីឡា​ស៊ីហ្គេម​លើកទី៣០ នៅប្រទេស​ហ្វី​លី​ពីនមានចំនួន៣៥គ្រឿង (មាស៣, ប្រាក់៦ និងសំរឹទ្ធិ២៦)៕