ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សែនក្រុងពាលីបញ្ចុះបឋមសិលា សាងសង់ អគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ


នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែបានណែនាំ ដល់មេបញ្ជាការអាវុធហត្ថគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធ សាងសង់អាគារជំរំជម្រក បន្ទាយស្នាក់នៅពីថ្នាក់ជាតិរហូតដល់ រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ។

ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញនេះ នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសែនក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អាគារថ្មី ទីបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ ប្រកបដោយស្តង់ដាទំនើបទាន់សម័យមានការចូលរួមពី ឯកឧត្តម សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ចំណុះឲ្យកងរាជអាវុធហត្ថរាធានីភ្នំពេញផងដែរ។

អាគារមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដែលនឹងត្រូវសាងសង់ថ្មី មានបណ្តោយ ២៥ម៉ែត្រ គុណទទឹង១៨ម៉ែត្រ មានកម្ពស់២ជាន់ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕