លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ គណៈប្រតិភូថ្នាក់ដឹកនាំស្ត្រីក្នុងវិស័យទេសចរណ៍ និងមន្ត្រីអមដំណើរជាច្រើនរូប បានអញ្ជើញចូលរួមទស្សនកិច្ចនៅសាលាបាយ បណ្តុះបណ្តាលវិជ្ជាជីវៈលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ទីតាំងសិប្បកម្មផលិតកំប្លោក និងសិប្បកម្មអង្គរ ARTISANS SILK FARM និងតំបន់ទេសចរណ៍សហគមន៍កំពង់ភ្លុក កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប ។
ក្រសួងទេសចរណ៍បានរៀបចំដំណើរទស្សនកិច្ចនេះក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីស្ថានភាពស្ត្រីក្នុងវិស័យទេសចរណ៍ និងតម្លៃនៃតួនាទីស្ត្រី ដែលបានចូលរួមអភិវឌ្ឍសង្គមជាតិតាមរយៈជំនាញវិជ្ជាជីវៈរបស់ខ្លួន និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចកាន់តែត្រូវបានលើកកម្ពស់ឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល “ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព “។ លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានឧបត្ថម្ភថវិការចំនួន ៤ លានរៀល និងសារ៉ុងចំនួន ៤០០ ជូនដល់ស្ត្រីសហគមន៍ទេសចរកំពង់ភ្លុក។
លោកជំទាវ អុឹង កន្ថាផាវី និងលោកជំទាវ ហ៊ុន ដានី បានដឹកនាំគណៈប្រតិភូស្ត្រីក្នុងវិស័យទេសចរណ៍ និងមន្ត្រីអមដំណើរជាច្រើនរូប បានអញ្ជើញចូលរួមទស្សនកិច្ចនៅសាលាបាយ បណ្តុះបណ្តាលវិជ្ជាជីវៈលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច
