សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតឲ្យឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ដឹកនាំគណៈប្រតិភូ ក្រុមហ៊ុនជប៉ុន ដើម្បីសម្ដែងការគួរសម និងចូលជួបពិភាក្សាការងារ


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ដឹកនាំគណៈប្រតិភូ ក្រុមហ៊ុនជប៉ុន ដើម្បីសម្ដែងការគួរសម និងចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ ។